មានផ្លូវទៀតហើយ! ក្រសួងកិច្ចការនារី នឹងជួយកញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ដែលអះអាងថា រងការបំពា.នពីឧកញ៉ា ហេង សៀ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងកិច្ចការនារី នឹងជួយគាំទ្រផ្នែកច្បាប់ និងប្រឹក្សាយោបល់ផ្លូវចិត្តដល់កញ្ញា មាន ពេជ្ររីតា ដែលអះអាងថា រងការបំពា.នពីឧកញ៉ា ហេង សៀ ដែលកញ្ញា បានដាក់ពាក្យប្ដឹងឧកញ៉ារូបនោះ ពីបទ «ប៉ុនប៉ង រំលោ.ភ សេ.ព ស.ន្ថវៈ» ផងដែរ។

A (1)

A (3)

ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោក ផុន ពុធបូរី បានឲ្យដឹងថា ក្រុមការងារក្រសួង បានស្នើទៅខាងអគ្គស្នងការនគរបាលជាតិហើយ ឲ្យជួយស៊ើបអង្កេតបន្ថែមជុំវិញករណីរបស់កញ្ញា ពេជ្ររីតា ហើយលោកបានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្រនីតិវិធីផ្លូវច្បាប់នៅតុលាការបន្ថែមទៀត។

78916077_2606315582787197_910045725402857472_n

លោក ផុន ពុធបូរី បានថ្លែងថាៈ «កាលពីព្រឹកមិញ យើងបានធ្វើជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីស្នើកិច្ចសហការឲ្យមានការស៊ើបអង្កេតបឋមស្រាវជ្រាវករណីហ្នឹង ដោយសារមានពាក្យបណ្ដឹងពីរ ព្រោះឧកញ៉ា ហេង សៀ បានបណ្ដឹងនារីរងគ្រោះ ហើយពាក្យបណ្ដឹងនារីរងគ្រោះ គឺប្ដឹងតទល់នឹងឧកញ៉ា យើងមិនទាន់ដឹងរឿងពិតឬមិនពិតយ៉ាងនោះទេ។ ក្រុមការងារកំពុងទាក់ទងទៅគ្រួសារជនរងគ្រោះ ដើម្បីសាកសួរ ហើយផ្ដល់ប្រឹក្សាយោបល់ទាំងផ្លូវចិត្ត និងផ្លូវច្បាប់ ដើម្បីឲ្យជនរងគ្រោះមានភាពនឹងនរឡើងវិញ»៕