មានសង្ឃឹមហើយ! ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ស៊ើបករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ហៅ យូប៊ី បណ្តឹងឧកញ៉ា ហេង សៀ

(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានឲ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ថាៈ ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននឹងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទ ប៉ុន ប៉ង រំលោ.ភ សេ.ព សន្ធ.វៈ ក្នុងរថយន្ត។

1

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទ ប៉ុន ប៉ង រំលោ.ភ សេ.ព សន្ថ.វៈ នៅក្នុងរថយន្ត។

A (1)

A (3)

ករណីប៉ុនប៉ង រំលោ.ភ សេ.ព សន្ថ.វៈ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា។

កញ្ញា មាន ពេជ្ររីតា នៅយប់ថ្ងៃកើតហេតុ នាងត្រូវឧកញ៉ា ហេង សៀ ចោទថាប៉ងធ្វើឃា.ត និងលួ.ចទូរស័ព្ទគាត់ ហើយត្រូវនគរបាលខណ្ឌទួលគោក ចាប់ឃា.ត់ខ្លួន២ថ្ងៃ ហើយបញ្ជូនមកតុលាការ និងត្រូវតុលាការឃុំខ្លួនភ្លាមៗដូចជា ឧក្រឹ.ដ្ឋជន??។

សូមបញ្ជាក់ថា ករណីនេះមានប្រតិកម្មគាំទ្រកញ្ញា មាន ពេជ្ររីតា ពីក្រុមអ្នកសិល្បៈករ ដូចជា អ្នកនាង ចន ចន្ទ័លក្ខិណា, អ្នកនាង ឱក សុគន្ធកញ្ញា និងមហាជនជាច្រើន ដោយគេយល់ថាវាជារឿងអយុត្តិធម៌៕

A (6)

A (7)

A (8)

ប្រភពពីៈ ហ្វេសប៊ុក