ក្តៅៗ! នៅមុននេះបន្តិច កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានបញ្ជូនទៅពន្ធនាគារ(គុក)ហើយ

(ភ្នំពេញ)៖ យោងតាមការបង្ហោះសារនៅលើគណនី Facebook របស់លោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នៅមុននេះបន្តិច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាៈ “បញ្ជូនកញ្ញាម៉ូដែលឈ្មោះ មាន ពេជ្រវីតា ទៅពន្ធនាគារ! យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៣២៣៩ “ប” ដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយចៅក្រមស៊ើបសួរ លោក កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនកញ្ញាម៉ូដែលឈ្មោះ មាន ពេជ្រវីតា ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម២)។ ខ្ញុំបាទក្នុងនាមសមាគមសិល្បករខ្មែរ កំពុងតែធ្វើការជាមួយនឹងមេធាវីស្ម័គ្រចិត្តការពារក្ដីជូនជនរងគ្រោះ។ ខ្ញុំបាទនឹងជូនព័ត៌មានថ្មីដល់បងប្អូនដែលស្រឡាញ់គាំទ្រភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ»។

1

គួរបញ្ជាក់ដែរថា កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានឧកញ៉ា ហេង សៀ ប្តឹងពីបទលួចទូរស័ព្ទដៃ និងប្រើប្រាស់ហឹង្សាមកលើរូបលោកឲ្យរងរបួស ខណៈដែលរូបនាងបានប្តឹងឧកញ៉ា ហេង សៀ វិញថា បានប៉ុនប៉ងរំលោភ។ ចាំមើលថា តើរឿងនេះនៅទៅជាយ៉ាងណា សូមមហាជនរង់ចាំតាមដានទាំងអស់គ្នា៕

2

3

4