ក្រោយពីផ្ទុះរឿងកញ្ញា យូប៊ី ដែលឧកញ៉ាបំ.ពាន តារាល្បីៗ នាំគ្នាបង្ហោះសារស្រែករកយុត្តិធម៌ជំនួស

(ភ្នំពេញ)៖ នៅថ្ងៃនេះដែរ រឿងរ៉ាវដ៏ល្បីកក្រើកពេញបណ្តាញសង្គម Facebook ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើន កំពុងចាប់អារម្មណ៍ ក្រោយពេលលេចធ្លាយពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលបានប្តឹងលើ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោ.ភ សេ.ព សន្ថ.វៈលើរូបនាង តែមិនបានសម្រេច ដោយឧកញ៉ារូបនោះ បានបំពានរាងកាយរបស់យ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងប្តឹងនាង ដាក់គុកថែមទៀត ដោយចោទថានាងបានលួចទូរស័ព្ទ និងប្រើហឹង្សាមកលើរូបលោកទៅវិញ។

ជាក់ស្តែង ក្រោយពីផ្ទុះរឿងនេះភ្លាមៗ តារាល្បីៗឈ្មោះជាច្រើននៅក្នុងសង្គមសិល្បៈ បាននាំគ្នាបង្ហោះសារស្រែករកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលត្រូវបានឧកញ៉ាបំពានរាងកាយ ដោយពួកគេបានភ្ជាប់ Hastage ថា៖ «#stopviolenceagainstwomen #JusticeForWoman #JusticeForYubi #ReleaseYubi»៕

1

 

1

2

2

3

3

4

4

5

5

6

6