អស់ពីកញ្ញា មាន ពេជ្ររីតា ចូលមកដល់តារាចម្រៀង កញ្ញា នីគីនីគី វិញម្តង ខ្លួនស្ទើរក្លាយជាជនរងគ្រោះដែរ

(ភ្នំពេញ)៖ ក្រោយពីករណីពិធីការនីរូបស្អាតប្រចាំទូរទស្សន៍ MYTV កញ្ញា មាន ពេជ្ររីតា ដែលត្រូវបានឧកញ៉ា ហេង សៀ ប្តឹងពីបទលួ.ចទូរស័ព្ទដៃ និងប្រើអំពើហឹង្សាលើរូបលោកបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានជាប់ឃុំ និងស្រែកយំរកយុត្តិធម៌ ខណៈដែលនាងអះអាងនៅក្នុងពាក្យបណ្តឹងរបស់នាងថា នាងជាជនរងគ្រោះត្រូវបានឧកញ៉ា ហេង សៀ ប៉ុន ប៉ង រំលោ.ភ។

1

2

នៅមុននេះបន្តិច យោងតាមគណនីFacebookរបស់កញ្ញា Nikki Nikki – នីគីនីគី ក៏បានទម្លាយរឿងមួយ ដែលធ្វើឲ្យនាងស្ទើរក្លាយជាជនរងគ្រោះ ប៉ុន្តែបានដឹងខ្លួនទាន់ ដោយនាងបានរៀបរាប់ថា៖ «ខ្ញុំសុំនិយាយតំណាងឲ្យក្រុមទាំងមូលតែម្ដង ហើយខ្ញុំសុំមិនបញ្ចេញឈ្មោះ ថាតួររបស់ខ្ញុំមួយណាខ្លះដែលជាគោលដៅចំ។

សំណាងណាស់! ពិតជាសំណាងណាស់ ដែលខ្ញុំជឿលើសភាវគតិរបស់ខ្ញុំ នៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ។ បន្ទាប់ពីបានទទួលការងាររាប់ពាន់ដងហើយ វាពិតជាងាយយល់ណាស់សំរាប់ពួកខ្ញុំក្នុងការសំគាល់ថាអ្វីធម្មតា អ្វីដែលខុសប្រក្រតី។ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ហើយបើការនិយាយស្ដីចេះតែផ្ដោតទៅលើតែតួរ និងការជួបគ្នា ផឹកកាហ្វេ ជាងការងារជាក់ស្ដែងទាក់ទងទៅនឹង concept រឺ ប្រភេទវីដេអូផ្សាយពាណិជ្ជកម្ម គួរបោះបង់ការសន្ទនានោះទៅ។ សុវត្ថិភាពសំខាន់ជាងលុយ! សូមបញ្ជាក់ ពួកខ្ញុំកម្រជួបភ្ញៀវប្រជុំផ្ទាល់ណាស់។ ទាក់ទងគ្នាតែតាមទូរស័ព្ទក៏កើតការដែរ។

3

4

ដោយការប្រជុំចង់ឲ្យពួកខ្ញុំទៅជួបដល់រោងចក្រ តែមិនព្រមនិយាយគ្នារឿងតម្លៃតាមដំណាក់កាលសោះនោះ ហើយដោយមានអារម្មណ៍ថាមិនសូវស្រួលផង ពួកខ្ញុំក៏ឈប់តបទៅ។ មិនបានប៉ុន្មានផង គាត់លុបឆាត telegram ចោលអស់រលីង។ ប៉ុន្មានខែក្រោយមក លេខដដែលមកម្ដងទៀតសួរអ្វីចម្លែកៗ។ ឆ្ងល់ពេកខ្ញុំក៏បានទៅនិយាយជាមួយកូនស្រីគាត់ផ្ទាល់ព្រោះស្គាល់គ្នា។

កូនស្រីគាត់ ជាមនុស្សមានចំណេះដឹង មនុស្សល្អ និងមនុស្សមានសុជីវធម៌ ក៏បានជួយដោះស្រាយបញ្ហាយ៉ាងលឿនបំផុត។ សូមបែងចែកឲ្យដាច់រវាងអ្នកប្រព្រឹត្ត និងអ្នកជួយ រឺអ្នកមិនដឹងរឿង។ សូមកុំតាមរករឿងមនុស្សដែលល្អ ត្រឹមត្រូវ និងសុចរិត។ ព្រោះយើងដឹងថាវាជារឿងធម្មតាដែលពេលខ្លះមានផ្លែស្អុយមួយ រឺពីរក្នុងកញ្ច្រែង»។

5

6

កញ្ញានីគីនី បានបន្ថែមទៀតថាៈ «ខ្ញុំមានអារម្មណ៍ធូរស្បើយដែលពួកខ្ញុំសំណាង តែមានអារម្មណ៍សោកស្ដាយដែលគាត់មិនមែនដឹងខ្លួនទេ បន្ទាប់ពីខ្ញុំបានជូនជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់តែប្ដូរគោលដៅតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអំពើថោកទាប គ្មានអ្វីប្រៀបមួយនេះរលុប រលាយអស់ពីសង្គមយើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។ ស្រែកទៅ ស្រែកឲ្យបានខ្លាំងជាងសំលេងយំរបស់នាង!»៕

7

Capture