បើឃើញជួយប្រាប់ផង! អ្នកកើតកូវីដ-១៩ ចំនួន ១០នាក់ទៀត នៅមិនទាន់រកឃើញក្នុងចំណោម ៣០នាក់ ដែលអាជ្ញាធរតាមរក

(កណ្តាល)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកអង្គស្នួល បានចេញសេចក្ដីជូនដំណឹងលើកទី២ ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០ នាក់ (ក្នុងចំណោម ៣០ នាក់) ដែលជាករណីឆ្លងក្នុងសហគមន៍ រោងចក្រ ក្នុងស្រុកអង្គស្នួល ចាប់ពីថ្ងៃទី២-១០ ខែឧសភា ឆ្នាំ២០២១ ដែលមិនទាន់ស្វែងរកអ្នកវិជ្ជមានទាំងនោះមកទទួលការព្យាបាលនៅឡើយ។

រដ្ឋបាលស្រុកអង្គស្នួល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅក្នុងស្រុកអង្គស្នូលទាំងអស់ ឲ្យបានជ្រាបថាៈ ចាប់ពីថ្ងៃទី០២-១២ ខែឧសភា ឆ្នាំ២០២១ នៅស្រុកអង្គស្នួល មានករណីវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ ជាករណីឆ្លងក្នុងសហគមន៍ដែលរដ្ឋបាលស្រុកអង្គស្នួល និងក្រុមគ្រូពេទ្យព្យាយាមទាក់ទងតាមគ្រប់មធ្យោបាយ នៅតែពុំអាចទាក់ទងបានដោយសារគាត់មិនបានផ្ដល់នូវព័ត៌មានច្បាស់លាស់លើទម្រង់ពាក្យស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ-១៩ ដូចជាលេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ ព្រមទាំងខលជួបហើយបិទទូរសព្ទមិនព្រមសហការ។

ក្រោយការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០ នាក់ និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រុកអង្គស្នួល។

បច្ចុប្បន្ននៅមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ទៀត មិនទាន់រកឃើញ ដូចមានរាយនាមខាងក្រោម៖

1

2