អាជ្ញាធរក្រុងភ្នំពេញ បន្ត ៧ថ្ងៃថែមទៀត ក្នុងការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» (មានផែនទី)

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចបន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត។

អាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយត្រូវបែងចែកជា ៣តំបន់ ដូចខាងក្រោម៖

១- “តំបន់ក្រហម” ៖ ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

២- “តំបន់លឿងទុំ” ៖ ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

៣- “តំបន់លឿង” ៖ ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“តំបន់ក្រហម” និង “តំបន់លឿងទុំ” ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយឡែក “តំបន់លឿង”មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋបាល។

ផែនទីនៃការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង" ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។

វិធានការរដ្ឋបាល ដែលត្រូវអនុវត្តបន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ៖ ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចខាងក្រោម៖ (សូមបងប្អូនមើលក្នុងលិខិតសម្រេច)

01

20

19

18

17

16

15

14

13

12

11

10

09

08

07

06

05

04

03

02