អាជ្ញាធរកំពង់ត្របែក រកឃើញករណីវិជ្ជមានកូវីដ-១៩ ០១នាក់ ជាកម្មការិនីរោងចក្រនៅភ្នំពេញ និងមានអ្នក់ប៉ះពាល់ផ្ទាល់ចំនួន ០៤នាក់

(ព្រៃវែង)៖ រដ្ឋបាលស្រុកកំពង់ត្របែក សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថាៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីវិជ្ជមានកូវីដ-១៩ លើបងប្អូនប្រជាពលរដ្ឋចំនួន ០១នាក់ ឈ្មោះ ស៊ន់ ចន្នី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មការនីរោចក្រ រស់នៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានវិលត្រលប់មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ) កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅពេលដែលប្រជាពលរដ្ឋម្នាក់នេះមកដល់មូលដ្ឋានភ្លាម អាជ្ញាធរភូមិ-ឃុំ ក៏បានយក ទៅធ្វើចត្តាឡីស័កនៅមណ្ឌលផងដែរ។

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង សូមធ្វើការអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោល ជាមួយបុគ្គលខាងលើ សូមសហការ និងរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត ក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយសង្ស័យថាខ្លួនឆ្លងជំងឺកូវីជ-១៩ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕

1

2