បុរសម្នាក់ ដឹកអង្កាម ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង មានវិជ្ជមានកូវីដ-១៩

(បន្ទាយមានជ័យ)៖ រដ្ឋបាលស្រុកលបុរី សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) នាថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២១ បានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ លើបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ លី តូ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅ ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានមុខរបរជាអ្នកដឹកអង្កាម ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង។

2

ជាមួយគ្នានេះដែរ បុគ្គលខាងលើ បានចូលបរិភោគគុយទាវជាប្រចាំថ្ងៃ នៅហាងគុយទាវ(ឆៃម៉ៃ)ខាងជើងជាប់របងវិទ្យាល័យភ្នំធំ ភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដូចនេះរដ្ឋបាលស្រុក សូមជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានជាប់ពាក់ព័ន្ធ និងបានចេញ-ចូលបរិភោគគុយទាវក្នុងហាងខាងលើនេះ សូមមេត្តារួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកប៉ះពាល់ដោយប្រយោល សូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន និងមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1