អាជ្ញាធរខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលមកពីភ្នំពេញ

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការវិភាគសំណាកដែលផ្តល់ដោយវិទ្យាស្ថានសុខភាពសាធារណៈ នៅពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ ឈ្មោះ នួន ឃន ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិច្រនៀង ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ ខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ក្រុមការងារបានស្រាវជ្រាវរកឃើញថា ស្ត្រីវិជ្ជមានកូវីដ១៩ខាងលើនេះ បានមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ និងត្រូវបានដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កស្រុកប្រាសាទសំបូរ ដោយបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានសុខភាពសាធារណៈ និង ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ១១ខែឧសភា ឆ្នាំ២០២១។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1