ធ្លាប់ស្គាល់អត់! អាជ្ញាធរខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ (មើលរូបភាព)

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង សូមប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ១៥នាក់ ដែលទើបរកឃើញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញថ្មីៗនេះ។ អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ គឺមានបង្ហាញឈ្មោះ និងកន្លែងស្នាក់នៅរបស់ពួកគាត់លើរូបថត។

1

2

3

ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។

4

5

6

គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

7

8

10

11

12

13

14

15

ប្រភពពីៈ រដ្ឋបាលខេត្តព្រៃវែង