ប្រាប់តៗគ្នាផង! មេរោគកូវីដ-១៩ ដ៏កាចសាហាវនៅឥណ្ឌា (B-1617) មកដល់ស្រុកខ្មែរហើយ (មានវីដេអូ)

(ភ្នំពេញ) ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណ ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ បានបញ្ជាក់ប្រាប់ថា ឥឡូវនេះ វត្តមានវីរុសបំប្លែងខ្លួនថ្មី របស់ឥណ្ឌា (B-1617) បានរកឃើញនៅប្រទេសកម្ពុជាហើយ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា នៅក្នុង ប្រទេសកម្ពុជា ក៏មានរកឃើញវត្តមានវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា (B-1617)នេះដែរ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ធ្វើសិក្សារកឃើញមានអ្នកផ្ទុកវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ដែលវីរុស B-1617 នេះវាឆ្លងលឿន និងវាយលុកធ្ងន់ធ្ងរលឿនផងដែរ៕