ធ្លាប់ស្គាល់អត់! អាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៩រូបថ្មីបន្ថែមទៀត

(កំពង់ស្ពឺ)៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩រូប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ វង្ស ជីវន្ដ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ

២-ឈ្មោះ ប៉េ គង់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកសណ្តែកឃុំក្រាំងចេក ស្រុកឧដុង្គ

៣-ឈ្មោះ ហុង ឡឹង ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង

៤-ឈ្មោះរី ណារិន ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិសូត្រសា ឃុំវាលពន់ ស្រុកថ្ពង

៥-ឈ្មោះ មាស ភត្រា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាឈៀវ ឃុំជង្រុក ស្រុកគងពិសី

៦-ឈ្មោះ ប៉ុក សុគន្ធរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រពាំងអត់ទឹកឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច

៧-ឈ្មោះ ផាន់ ឡៃសា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

៨-ឈ្មោះ អូន ខេន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រីច

៩-ឈ្មោះ លឹម ម៉េងលាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦ ។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ “៣កុំ ពាំការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

1