រាជរដ្ឋាភិបាល ដាក់ឲ្យអនុវត្តកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ដើម្បីជួយគ្រួសារៈ ជីវភាពទាប ប្រឈមការលំបាក អ្នកឆ្លងជំងឺកូវីដ និងស្លាប់ដោយជំងឺកូវីដ

Cambodia Inside Thumnail 2021 05 11

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និង ការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

ដោយសារឥទ្ធិពលនៃការរាលដាលជំងឺកូវីដ-១៩ មានកម្រិតធំធេងរហូតឈានដល់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ, រាជរដ្ឋាភិបាលពិនិត្យឃើញពីភាពចាំបាច់ក្នុងការដាក់ចេញនូវជំនួយអន្តរាគមន៍សង្គម ដើម្បីជួយដោះស្រាយជីវភាពរបស់គ្រួសារប្រជាពលរដ្ឋមានកម្រិតជីវភាពទាប នៅក្នុងអំឡុងពេល និងមួយរយៈពេលខ្លី ក្រោយដំណាក់កាលដ៏លំបាកនេះ។

នៅក្នុងរយៈពេលអនុវត្តវិធានការបិទខ្ទប់, រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ «ជំនួយសង្គ្រោះបន្ទាន់ក្នុងពេលបិទខ្ទប់” ជាស្បៀងអាហារ រួមមាន៖ អង្ករ, មី, ត្រីខកំប៉ុង, ទឹកត្រី និង/ឬ ទឹកស៊ីអ៊ូវ ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ, ប្រជាពលរដ្ឋក្រីក្រ, កម្មករ-និយោជិត និង គ្រួសារប្រជាពលរដ្ឋផ្សេងទៀតដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ហើយកំពុងរស់នៅក្នុងតំបន់ភូមិសាស្ត្របិទខ្ទប់ រួមជាមួយនឹងការដាក់ចេញនូវយន្តការសម្រួលឲ្យប្រជាពលរដ្ឋអាចទិញស្បៀងអាហារ និង ទំនិញជាគ្រឿងឧបភោគបរិភោគ ដោយសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ និង តាមថ្លៃសមរម្យ។

បន្ថែមលើនេះ ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់គ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប រស់នៅក្នុងភូមិសាស្រ្តនៃតំបន់ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ក៏ដូចជាជួយដល់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព នៅទូទាំងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” និង “ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» ដែលជាអន្តរាគមន៍ជំនួយសង្គមបន្ថែម ដោយរួមបញ្ចូលផងដែរ នូវគោលនយោបាយជួយឧបត្ថម្ភជាសាច់ប្រាក់សម្រាប់បង់ថ្លៃទឹកស្អាត និង អគ្គិសនី ក្នុងកម្រិតអប្បបរមា ដូចខាងក្រោម៖ (សូមបងប្អូនមើលក្នុងលិខិតប្រកាសព័ត៌មាននៅខាងក្រោម)

01

02

03