ឥណ្ឌាអើយឥណ្ឌា! សូម្បីតែតោ ក៏តេស្តមានវិជ្ជមានកូវីដ-១៩ ដែរ

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារទី៤ ខែឧសភានេះថា សត្វតោចំនួន ៨ក្បាល នៅសួនសត្វឥណ្ឌាបានឆ្លងកូវីដ-១៩ អាជ្ញាធរបានបន្ថែមថាមិនមានភស្តុតាងណាមួយបង្ហាញថា សត្វអាចនឹងចម្លងជំងឺដល់មនុស្សបាននោះទេ។

1

2

អាជ្ញាធរសួនសត្វនៅភាគខាងត្បូងរដ្ឋ Hyderabad បានយកសំណាករបស់សត្វតោទៅមន្ទីរពិសោធន៍ កាលពីថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីសត្វតោបានបង្ហាញសញ្ញានៃការថប់ដង្ហើម។ លទ្ធផលតេស្តនេះកើតមានឡើងចំពេលដែលប្រទេសឥណ្ឌាមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩ក្នុងចំនោមមនុស្សនៅក្នុងប្រទេសនេះ។

3

4

ក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុបាននិយាយថា“ ផ្អែកលើបទពិសោធជាមួយសួនសត្វ នៅកន្លែងផ្សេងទៀតក្នុងពិភពលោក ដែលធ្លាប់មានបទពិសោធន៍ទៅនឹងជំងឺ SARS-COV2 កាលពីឆ្នាំមុនមិនមានភ័ស្តុតាងជាក់ស្តែងដែលថាសត្វអាចចម្លងជំងឺនេះទៅមនុស្សបានទៀតទេ” ។

5

India Zoo, Hyderabad, India

ប្រទេសឥណ្ឌាបានរាយការណ៍ថាមានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣០ម៉ឺននាក់ ក្នុងរយៈពេល ១៣ថ្ងៃ ជាប់ៗគ្នាហើយដែលបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ឈានដល់ចំនួន ២០លានករណី ដែលជាចំនួនខ្ពស់បំផុតទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។