អ្នកខេត្តព្រះសីហនុប្រយ័ត្ន! អាជ្ញាធរ បង្កើតគណៈកម្មការអនុវត្ដពិន័យចំពោះបុគ្គលមិនគោរពវិធានការរដ្ឋបាល និងសុខាភិបាល

(ព្រះសីហនុ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមសេចក្តីសម្រេចរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្ដពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

គណៈកម្មការខាងលើ ដែលទើបបង្កើតនោះ មានសមាសភាពដូចខាងក្រោម ៖

១-លោក គង់ វិភាណៈ អភិបាលរង នៃគណៈអភិបាលខេត្ត ជាប្រធាន

២-លោក ឯម ភាព នាយករដ្ឋបាល សាលាខេត្ត អនុប្រធាន

៣-លោក ឧ.ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត អនុប្រធាន

៤-លោក ឧ.ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អនុប្រធាន

៥-លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុសមាជិក

៦-លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង សមាជិក

៧-លោក សរ កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ សមាជិក

៨-លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ សមាជិក

៩-លោក សៅ បុរីវឌ្ឍនៈអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា សមាជិក

១០-លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក

១១-លោកស្រី នួន សុភាព នាយិកាទីចាត់ការ ហិរញ្ញវត្ថុ សាលាខេត្ត សមាជិកា

១២-លោក សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត សមាជិក

គណៈកម្មការខាងលើនេះ មានភារកិច្ចដូចខាងក្រោម ៖

-ត្រួតពិនិត្យការអនុវត្ដពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

-ត្រួតពិនិត្យការបំពេញការងាររបស់ក្រុមការងារអនុវត្តពិន័យអន្តរការណ៍នៅតាមក្រុង ស្រុកនីមួយៗ ដែលមានកំណត់នៅក្នុងច្បាប់ជាធរមាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3