មិនខ្លាំងទៀតទៅ! បុរសដែលប្រើហ្វេសប៊ុកគណនីឈ្មោះ ឱសថស្ថានបុរាណភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចហៅមកបំភ្លឺ ធ្វើកិច្ចសន្យា (មានវីដេអូ)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វើកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណៈ នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើលោកអធិការនគរបាលខណ្ឌមានជ័យ។

1

2

ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀត ដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួនជាអធិការនេះផងដែរ៕

ប្រភពពីៈ ស្នងការដ្ឋានរាជធានីភ្នំពេញ