អបអរសារទរ! ស្ត្រីកើតជំងឺកូវីដ-១៩ (ទី១) សម្រាលកូននៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយជោគជ័យ

(កំពង់ចាម)៖ ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលនៃអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានថែទាំ និងជួយសម្រាលកូន ជូនស្ត្រីដែលមានវិជ្ជមានកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត និងមានសុវត្ថភាពទាំងម្តាយទាំងកូន នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

1

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

សូមបញ្ជាក់ថា កន្លងមកក្រុមគ្រូពេទ្យគ្រប់បណ្តារាជធានី-ខេត្ត បានជួយសម្រាលកូនដល់ស្ត្រីដែលធ្វើចត្តាឡីស័ក ដែលមិនទាន់រកឃើញវិជ្ជមានកូវីដ-១៩នៅឡើយ៕

2

3