គាស់រលើងស្ទូចផ្ទះ ខ្វះបច្ចេកទេស បាក់រលំសង្កត់មនុស្សស្លាប់ និងរបួស ជាច្រើននាក់

(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីពលរដ្ឋស្ទូចផ្ទះចាស់ ខ្វះបច្ចេកទេសភ្លាត់ស្នៀតបណ្តាលឲ្យរលំបាក់សង្កត់មនុស្ស ស្លាប់ ០១នាក់ និងរងរបួស ០៤នាក់ នៅចំនុចផ្ទះ របស់ឈ្មោះ លាត អ៊ាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលស្ថិតក្នុងភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនរងគ្រោះ មាននាមដូចខាងក្រោម៖

១-ឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ជាកូនជាង (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

២-ឈ្មោះ ពិន ខុម ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិស៊ីវុត្ថា ឃុំតាំងក្រសាំង ស្រុកសន្ទុក ជាមេការ (របួសធ្ងន់)

៣-ឈ្មោះ ញឹក យ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ជាកូនជាង (របួសធ្ងន់)

៤-ឈ្មោះ ឃឿន អិល ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ សំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង (របួសស្រាល)

៥-ឈ្មោះ គី គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង កូនជាង (របួសស្រាល)

អធិការនគរបាលស្រុកស្ទោង លោក យ៉ង សំ បានឲ្យដឹងថា ជនរងរបួសបានបញ្ចូនទៅមន្ទីរពេទ្យស្រុកស្ទោងហើយ។ ករណីនេះ ជាងកំពុងតែស្ទូចផ្ទះបណ្តាលឲ្យស្រុតដីកាច់ជន្ទល់រលំផ្ទះសង្កត់តែម្តង។

1

2

3