អានហើយព្រឺសម្បុរ! ចាប់ពីខែ៦ ដល់ខែ១០ ឥណ្ឌា នៅជួបគ្រោះខ្លាំងជាងរាល់ដងទៅទៀត

ឥណ្ឌា៖ លោកគ្រូទាយក្មេងអស្ចារ្យឥណ្ឌា ឈ្មោះ Abhigya Anand ទើបតែប្រាប់ពីទំនាយថ្មីពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដរលកចុងក្រោយនេះ។ ទោះបីជាប្រទេសឥណ្ឌាកំពុងក្លាយជាសំបុកជំងឺធំជាងគេលើពិភពលោកមែនពិត ដោយមួយថ្ងៃមានអ្នកឆ្លងថ្មីជាង៤០ម៉ឺននាក់ តែគ្រូក្មេងរូបនេះបានបង្ហើបឲ្យដឹងថា នេះមិនទាន់ជាតួលេខខ្ពស់បំផុត ដោយការមើលឃើញរបស់លោក ការឆ្លងរាលដាលនឹងឡើងដល់កំពូលចាប់ពីខែមិថុនា ដល់ខែកញ្ញាខាងមុខនេះ។ បើយោងតាមការទាយទុករបស់គ្រូទាយក្មេងឥណ្ឌារូបនេះ បញ្ហាឆ្លងរាលដាលនៃជំងឺនឹងបន្តរហូតដល់ឆ្នាំ ២០២២។

1

2

ចាប់ពីខែវិច្ឆិកា តទៅ ទើបចំនួនតួលេខនេះធ្លាក់ចុះ យ៉ាងណាក្ដី ដើម្បីឲ្យសេដ្ឋកិច្ចដើរឡើងវិញ គឺត្រូវចំណាយពេលថែម៥ខែទៀត ពោលគឺដល់ខែ មេសាឆ្នាំ ២០២២។ មុននោះដែរ កាលពីឆ្នាំ ២០១៩ កុមារាខាងលើបានធ្វើឲ្យគេព្រឺសម្បុរម្ដងហើយ ដោយគេបានប្រាប់ឲ្យដឹងមុនថា ពិភពលោកនឹងត្រៀមទទួលជំងឺឆ្លងដ៏កាចសាហាវមួយ ហើយពិបាកស្ដារឡើងវិញបំផុត។

3

4

គួរបញ្ជាក់ផងដែរថា Abhigya អាយុ១៤ឆ្នាំ អាចអានសៀវភៅអក្សរបុរាណ Bhagavad ៣០០ទំព័រ តាំងពីអាយុ ៨ឆ្នាំម្ល៉េះ។ ត្រឹមអាយុ១៤ឆ្នាំ លោកក៏បានបញ្ចប់ថ្នាក់មហាវិទ្យាល័យ Ayurveda រួចហើយផងដែរ៕

5