សូមរួមសោកស្តាយផង! ការទួញសោករបស់កូនស្រី ឧត្តមភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩

(ភ្នំពេញ) ៖ តាមការបញ្ជាក់ពី អ្នកនាង ប៊ុនធឿន ផល្លីពៅពិសី ដែលជាកូនស្រីរបស់កវីនិពន្ធ ជុំ ប៊ុនធឿន បានឲ្យដឹងថា ម្តាយរបស់ខ្លួនបានស្លាប់នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបញ្ជាក់ថា ដោយសារជំងឺកូវីដ-១៩ ។ ហើយក្រុមគ្រូពេទ្យបានយកសាកសពម្តាយរបស់ខ្លួន ទៅបូជានៅតំបន់បូជាសពអ្នកកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ ខណៈនៅថ្ងៃទី១១ ខែឧសភា នេះក្រុមគ្រូពេទ្យបានឲ្យគ្រួសារនៃសពមកយកអដ្ឋិធាតុ និងសេចក្តីបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីយកទៅធ្វើលិខិតមរណភាព ។

A (1)

A (2)

សូមបញ្ជាក់ថា លោកស្រី ប្រាក់ ផល្លី ត្រូវបានគ្រួសារប្រាប់ថា មានបញ្ហាសួតធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានវាយលុកដោយជំងឺកូវីដ-១៩ និងត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ តែយ៉ាងណានៅតែមិនអាចជាសះស្បើយ ហើយក៏បានទទួលមរណភាព នាល្ងាចថ្ងៃម្សិលមិញនេះតែម្តង៕

A (3)

អ្នកនាង ផល្លីពៅពិសី បញ្ចេញសារដ៏គួរឲ្យសង្វេគនៅហ្វេសប៊ុករបស់ខ្លួនថា៖ «ម៉ែ តាំងពីតូចដល់ធំ ម៉ែលំបាកណាស់ហើយ ម៉ែជាស្រ្តីមេម៉ាយចិញ្ចឹមកូន ម៉ែទ្រាំធ្វើការគ្រប់យ៉ា ងទោះឈឺយ៉ាងណាក៏ដោយ ម៉ែដឹងអត់ថាកូន មិនដែលមានគំនិតចង់ទុកម៉ែចោលទេ សូមម៉ែកុំអន់ចិត្តណា ម៉ែត្រូវតែស៊ូទ្រាំទៀត កូនមិនទាន់បានតបស្នងសងគុណម៉ែអស់ទេ ម៉ែមិនទាន់បានស្រណុកម្តងទេ ជាងមួយជីវិតនេះ ម៉ែធ្វើជាឪពុកផង ម្តាយផង។

A (4)

A (5)

ម៉ែ កូនចាំម៉ែចេញពីពេទ្យជាមួយគ្នាណា ម៉ែស៊ូទ្បើង ម៉ែនៅមានកូននៅមានចៅចាំផ្លូវម៉ែ។ ម៉ែ មកភ្លក់ម្ហូបកូនធ្វើទៀតបានអត់? ម៉ែចូលចិត្តសម្លរកូនធ្វើមិនចឹងមែនទេ? មុនទៅពេទ្យ ម៉ែឃ្លានភ្លៅមាន់ សម្លរកកូរ ម៉ែចេញមកយើងហូបបាយជុំគ្នា។ កូនសូមទោសដែលទុកម៉ែនៅពេទ្យតែឯង សូមទោសដែលមើលថែម៉ែបានរយៈពេលខ្លី កូនព្យាយាមស្នើពេទ្យទៅជាមួយហើយម៉ែ តែខាងគ្រូពេទ្យមិនអនុញ្ញាតិទេ តែម៉ែកុំភ័យលោកគ្រូអ្នកគ្រូពេទ្យមើលថែម៉ែបានយ៉ាងល្អ ម៉ែកុំអន់ចិត្តកូនមិនដែលទុកម៉ែចោលទេ កូនសួរនាំគ្រូពេទ្យជានិច្ច ម៉ែកុំមានអារម្មណ៍ថាឯកាអីម៉ែ កូនដឹងថានៅពេទ្យប្រហែលម៉ែខ្លាច តែម៉ែកុំបារម្ភ កុំខ្លាចអី ម៉ែនឹងជា លោកគ្រូពេទ្យអ្នកគ្រូពេទ្យពូកែណាស់ពេទ្យព្យាយាមហើយម៉ែ នៅតែមិនអាចជួយម៉ែបាន ម៉ែហត់ហើយ ម៉ែសម្រាកចុះ ហេតុអ្វីម៉ែទុកកូនចោល ហេតុអ្វីទុក្ខកូនចោលឲ្យនៅម្នាក់ឯង គ្រួសារបួននាក់ ហេតុអ្វីទុកឲ្យកូននៅតែឯងយកកូនទៅជាមួយផង»។

A (6)

A (7)

អ្នកនាង បានបន្ថែមទៀតថា៖ «កូនមិនសល់អ្នកណាទៀតទេ កូនឯកាណាស់ អស់ហើយពាក្យថាម៉ែ លឿនណាស់ ម៉ែតែម្នាក់ដែលកូនតែងតមាត់ ព្រោះយល់ថាម៉ែកូនយើង យល់ថាម៉ែច្បាស់ជាលួងកូន ម៉ែគេមិនដូចម៉ែយើងទេ ម៉ែយើងជេរទៅហៅមក កូនអង្គុយទល់មុខម៉ែមួយយប់ទល់ភ្លឺនេះ កូនមិនអស់ចិត្ត»៕

A (8)

A (9)