បញ្ឈប់ជំនឿមិនពិត! ត្រូវធ្វើរឿងទាំងនេះវិញពេលពស់ចឹក

សុខភាព៖ រដូវភ្លៀងបានឈានមកដល់ ពពួកសត្វផ្សេងៗដែលនៅក្នុងរូងចាប់ផ្ដើមវារចេញពីរូងទៅរកទីតាំងផ្សេងៗដែលនៅទីទួល ក្នុងនោះក៏មានសត្វមានពិសដូចជាសត្វពស់ផងដែរ ជាហេតុរាល់រដូវភ្លៀងម្ដងៗតែងតែមានកំណើនមនុស្សមានគ្រោះថ្នាក់ដោយសារសត្វពស់។ ក្នុងពេលដែលសត្វពស់ចឹកប្រជាជនយើងតែងនិយាយ និងធ្វើតាមគ្នាដោយអ្នកខ្លះយកខ្សែមកចងរឹត បន្ទាប់មកបឺតយកពិសចេញ ការធ្វើបែបនេះមិនត្រឹមត្រូវនេះទេព្រោះវានឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកដែលត្រូវពស់ចឹក និងអ្នកដែលបឺតពិសពស់។

1

តើអ្វីជាវិធីត្រឹមត្រូវក្នុងការសង្គ្រោះជីវិតមនុស្សពេលត្រូវពស់ចឹក?

វិធីដែលនាំគ្នាធ្វើខុស៖

ពស់ត្រូវបានបែងចែកជាពីរប្រភេទ គឺពស់មានពិស និងមិនមានពិស។ សម្រាប់មនុស្សទូទៅមិនថាពស់ប្រភេទណាចឹកក៏ដោយ វាជាការល្អដែលត្រូវទៅទទួលការព្យាបាលដូចគ្នា ដើម្បីសម្រាប់សុវត្ថិភាព។ ការធ្វើតាមគ្នានៅពេលពស់ចឹក គឺអ្នកខ្លះនាំគ្នាចងរឹតឡើងតឹងនៅលើកន្លែងពស់ចឹក នឹងបឺតពិសចេញពីកន្លែងដែលពស់ចឹកដោយគិតថាការពារជាតិពិសមិនឲ្យជ្រាបដល់បេះដូងបាន។ ការធ្វើបែបនេះគឺជាកំហុសធំមួយ ដោយសារការដែលចងរឹតតឹងពេកវាអាចបណ្តាលឱ្យសាច់រលួយ និងអាចធ្វើឲ្យស្លាប់បាន។ ចំពោះការបឺតជញ្ជក់ពិសវិញ វាមានគ្រោះថ្នាក់ដល់អ្នកដែលបឺតពិស ព្រោះវាអាចធ្វើឲ្យពុលមនុស្សដែលបានបឺតពិសនោះផងដែរ។

2

4

5

ប្រសិនបើ "ពស់ចឹក" តើគួរធ្វើអ្វី?

មន្ទីរពេទ្យជូឡាឡុងកន របស់ប្រទេសថៃបានណែនាំ នៅពេលត្រូវពស់ចឹកត្រូវព្យាយាមសង្កេតមើលភិនភាគរបស់ពស់ ឬថតរូបពស់ប្រសិនបើអ្នកអាចធ្វើបាន។ ត្រូវប្រើទឹកស្អាតលាងសម្អាតកន្លែងដែលពស់ចឹក និងត្រូវប្រញាប់បញ្ជូនមនុស្សដែលពស់ចឹកទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់បំផុត។ ប្រសិនបើពស់ព្រួសពិសចូលក្នុងភ្នែក នោះត្រូវប្រញាប់លាងសម្អាតភ្នែករបស់អ្នកជាមួយទឹកស្អាតឱ្យច្រើនសារ។

3

6

7