ព្រះសង្ឃគង់នៅវត្តរួតចំប៉ី ប្រគល់វត្ថុបុរាណទៅអាជ្ញាធរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត

(ឧត្តរមានជ័យ)៖ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីការិយាល័យបេតិកភណ្ឌ ចុះធ្វើការប្រគល់ និងទទួលបុរាណវត្ថុចំនួន ៦ ដុំ/រូប ពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី ដើម្បីយកមកថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិយើងទាំងអស់គ្នា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

1

2

នៅក្នុងការប្រគល់ និងទទួលបុរាណវត្ថុនេះ គឺមានការសហការជាមួយនគរបាលការពារបេតិកភណ្ឌខេត្ត មន្រ្តីរដ្ឋបាលក្រុងសំរោង លោកចៅសង្កាត់អូរស្មាច់ លោកមេប៉ុស្តិ៍ មេភូមិ រួតចំប៉ី ហើយនិងប្រជាការពារ ភូមិផងដែរ។

3

4

ជាមួយគ្នានេះដែរ ក៏បានចុះពិនិត្យ និងចុះបញ្ជីសារពើរភ័ណ្ឌធ្វើសលាកបត្របុរាណវត្ថុចំនួន ១០ ដុំ/រូប នៅវត្តគីរីមង្គល (វត្តអូរស្មាច់) និងបានធ្វើលិខិតការធានារក្សាទុកបុរាណវត្ថុ ជាមួយចៅអធិការវត្ត ដែលធានាការរក្សាទុកបុរាណវត្ថុទាំងនោះ កុំអោយបាត់បង់ ឬខូចខាតដោយប្រការណាមួយ។

5

6

 

ប្រភពពីៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ