មន្រ្តីឧទ្យានុរក្ស បានសង្គ្រោះសត្វពពូលជាង ១០០ក្បាល ពីព្រានព្រៃ

(ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរហ៊ូត នៃដែនជម្រកសត្វព្រៃកែវសីមា រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ដោយមានការគាំទ្រពីគម្រោងរបស់អង្គការ WCS នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្ត ហើយបានឃើញជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់សត្វពពូល ប្រមាណជាង១០០ក្បាល នៅចំណុចភូមិចក់ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វពនរៃកែវសីមា។

1

ក្នុងពេលនោះដែរ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន៖ មងទាក់សត្វ និងសត្វពពូលងាប់ចំនួន ២៥ក្បាល ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងសត្វពពូល រស់ក្នុងទ្រុងជាង១០០ ក្បាល ត្រូវបានក្រុមការងារប្រលែងឲ្យចូលក្នុងព្រៃធម្មជាតិវិញ៕

2

3

4

5