ដំណឹងក្លែងក្លាយ ដែលផ្សាយពី “តារាងឈ្មោះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ (SinoVac) ក្នុងរាជធានីភ្នំពេញ”

(ភ្នំពេញ)៖ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម ៣.០០០) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា មួយរយៈនេះមានការចែកចាយលិខិតមួយច្បាប់ ដែលបង្ហាញពី «តារាងឈ្មោះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ (SinoVac) ក្នុងរាជធានីភ្នំពេញ» ដូចបានជូនភ្ជាប់នេះ គឺជាដំណឹងក្លែងក្លាយ។

ការពិត ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបដិសេធ និងបញ្ជាក់ថា « រដ្ឋបាលរាជធានីភ្នំពេញមិនបានចេញលិខិតនេះឡើយ សូមសាធារណជនកុំបន្តចែកចាយ និងមានការភាន់ច្រឡំ»៕

1

2