អាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ទីតាំង ៥ផ្ទះខ្នង ស្ថិតនៅភូមិទួលស្វាយ ស្រុកគាស់ក្រឡ

(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ៥ខ្នងផ្ទះ ស្ថិតនៅចំណុចទួលស្វាយ ភូមិទួលម្ទស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញ ឈ្មោះ ឆេង ឆោម ភេទប្រុស អាយុ ៣១ឆ្នាំ មានជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្នុងប្រការ ២៖ ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកគាស់ក្រឡ ត្រូវ៖

- ហ៊ុព័ទ្ធទីតាំង ៥ខ្នងផ្ទះ នេះ

- ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក)

ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាល ដើម្បយកសំណាកទៅធ្វើតេស្តជាបន្ទាប់ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះតទៅ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3