ចុះស៊ើបអង្កេតទៅលើករណីភ្លើងឆេះផ្ទះ ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ នៅស្រុកបរិបូណ៌

(កំពង់ឆ្នាំង)៖ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យ ដែលបង្កឲ្យក្មេង ០៤នាក់ មានអាយុ ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

1

2

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំង បានធ្វើកោសល្យវិច័្ឆយទៅលើសាកសពទាំង៥ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្នុងពេលបច្ចុប្បន្ននេះ បុរស អាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះ កំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច៕

3

4

5

6

7

ប្រភពពីៈ child protection unit