រដូវធូរេន! កុំញ៉ាំធូរេនច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាពដូចជា

សុខភាព៖ ផ្លែធូរេនគឺជាផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលត្រូវបានប្រជាជនខ្មែរ និងបរទេសពេញនិយម។ ទោះបីជាវាត្រូវបានគេចាត់ទុកថាជាផ្លែឈើ តែធូរេនសម្បូរទៅដោយជាតិស្ករខ្ពស់ ប្រសិនបើញ៉ាំច្រើននោះវានឹងធ្វើឲ្យអ្នកធាត់។ អ្នកខ្លះបង្ហោះថាញ៉ាំធូរេន ”ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម និងជាតិស្ករក្នុងឈាមខ្ពស់” ដែលនេះមិនមែនជាការពិតនោះទេព្រោះធូរេនមានកូឡេស្តេរ៉ុលខ្ពស់។

1

3

លើសពីនេះទៅទៀតកម្រិតកូលេស្តេរ៉ុលក្នុងឈាមនឹងកើនខ្ពស់ សិនបើយើងបរិភោគធូរេនច្រើន នោះរាងកាយនឹងប្រមូលផ្ដុំបង្កើតជាកូលេស្តេរ៉ុលខ្ពស់ ព្រោះផ្លែធូរេន ១០០ក្រាម នឹងផ្តល់ថាមពល ១០០-១២០kcal ដែលជាទូទៅបរិមាណផ្លែឈើធម្មតាត្រឹមតែ ៦០-៧០kcal ដូច្នេះការបរិភោគធូរេនច្រើនពេក អាចនឹងធ្វើឲ្យរាងកាយវាងាយនឹងធាត់ណាស់។

2

4

ការបរិភោគធូរេនក្នុងពេលតែមួយ ជាមួយនឹងការទទួលទានគ្រឿងស្រវឹង ពិតជាមានការប៉ះពាល់ដល់រាងកាយប្រាកដមែន ប៉ុន្តែវាមិនដល់ថ្នាក់ស្លាប់នោះទេ។ ការញ៉ាំធូរេននឹងធ្វើឱ្យថយចុះអង់ស៊ីម(Aldehyde Dehydrogenase) ដោយសារតែអង់ស៊ីមនេះ ទទួលខុសត្រូវក្នុងការបំលែងជាតិពុល(អាល់ដេហ៊ីដ Aldehyde) ដែលផលិតចេញសម្រាប់ការរំលាយអាហារជាតិអាល់កុល ឲ្យក្លាយទៅជាថាមពលផ្សេង ក្រោយមកត្រូវបានសម្អាតចេញពីរាងកាយ។ នៅពេលដែលអង់ស៊ីមថយចុះធ្វើឲ្យអាល់អ៊ីដ្រូហ្សែនកើនឡើងក្នុងខ្លួន ជាហេតុធ្វើឲ្យមាន ការឡើងក្រហម, ស្ពឹក, វិលមុខ និងក្អួតអាចនឹងកើតឡើង។

6

ដើម្បីញ៉ាំធូរេនមិនបង្កគ្រោះថ្នាក់ដល់សុខភាព យើងគ្រាន់តែញ៉ាំក្នុងកម្រិតមធ្យម មិនច្រើនពេក និងត្រូវចាំថាធូរេនគឺជាផ្លែឈើដែលមានបរិមាណជាតិស្ករខ្ពស់។ ថាមពលខ្ពស់ដូច្នេះគួរតែកំណត់បរិមាណក្នុងការទទួលទាន ឱ្យសមស្រប មិនត្រូវបរិភោគច្រើនពេកក្នុងពេលតែមួយ រួមទាំងមិនត្រូវទទួលទានប្រចាំថ្ងៃនោះទេ ជាពិសេសត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ នោះយើងនឹងអាចបរិភោគធូរេនដោយមានក្ដីសុខ។ សម្រាប់នរណាម្នាក់មានជំងឺប្រចាំកាយទាក់ទងនឹងកម្រិតជាតិស្ករក្នុងឈាម ដូចជា ជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺលើសឈាម គួរតែកាត់បន្ថយ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីបរិមាណដែលសមស្របមុនពេលបរិភោគវា។

5

7