មេរោគមួយនេះខ្លាំងម៉្លេះ! ធ្វើឲ្យក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក បញ្ឈប់ប្រតិបត្ដិការខ្លួនដោយសារវា

បរទេស៖ តាមព័ត៌មាននៅក្នុងវេបសាយរបស់ក្រុមហ៊ុនយក្ស Colonial Pipeline របស់សហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ប្រេងប្រមាណ ៤៥ភាគរយនៅក្នុង U.S. East Coast ត្រូវបានទទួលរងការវាយប្រហារកាលពីថ្មីនេះ ដោយមេរោគចាប់ជំរិត (Ransomware Attack) ដែលបានបង្ខំឱ្យបញ្ឈប់នូវប្រតិបត្តិការរបស់ខ្លួន។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុនបានបិទដំណើរការទៅលើប្រព័ន្ធមួយចំនួន (put offline) ដែលជាហេតុធ្វើឱ្យមានការបញ្ឈប់ដំណើរការជាបណ្តោះអាសន្ន។

1

ក្រុមឆ្លើយតបបញ្ហាបន្ទាន់នៃក្រុមហ៊ុន FireEyes Mandiant បាននិយាយថា ខ្លួនបានជួយធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ ហើយបានឱ្យដឹងថា មេរោគចាប់ជំរិតនេះពាក់ព័ន្ធទៅនឹងស្រឡាយមេរោគឈ្មោះថា DarkSide។

3

មេរោគ DarkSide ត្រូវបានប្រើប្រាស់វាយប្រហារទៅលើប្រទេសដែលនិយាយជាភាសាអង់គ្លេស។ នាពេលថ្មីៗនេះ អ្នកគ្រប់គ្រងទៅលើមេរោគចាប់ជំរិត បានធ្វើការផ្លាស់ប្តូរបច្ចេកទេសទៅជារបៀបផ្តល់ជាសេវាកម្មវិញ។ ក្នុងករណីនេះ អ្នកអភិវឌ្ឍន៍មេរោគនេះ ទទួលបានផលប្រយោជន៍ជាសាច់ប្រាក់ ក្នុងការថែទាំមេរោគ ដែលអ្នកចែកចាយមេរោគ អាចជួលមេរោគនេះ ទៅធ្វើការចំលង ឬវាយលុកទៅកាន់ជនរងគ្រោះ។

4

DarkSide ត្រូវបានដំណើការក្នុងខែសីហា ឆ្នាំ២០២០ ហើយបានបញ្ចេញទិន្នន័យដែលលួចបានពីជនគ្រោះច្រើនជាង ៤០អង្គភាពមកទល់សព្វថ្ងៃនេះ៕

2