នាយក្រិនដែលឈឺធ្ងន់ធ្ងរនោះ ឥលូវបានការឧបត្ថម្ភពី “មូលនិធិសិល្បករចាស់ជរា” ហើយ

(ភ្នំពេញ) ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានជួយឧបត្ថម្ភថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនដល់តារាកំប្លែង នាយក្រិន ក្រោយទទួលដំណឹងថា មានជំងឺពោះវៀនធ្លាក់ចូលពង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខេត្តបាត់ដំបង។

ក្នុងនោះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ, អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាផងដែរ៕

1

2

3

4