អ្នកតំបន់ក្រហមទៀត! អាជ្ញាធរខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណមនុស្សចំនួន ០៤នាក់ មកពីតំបន់ក្រហមរាជធានីភ្នំពេញ

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម) ដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំយកមកព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ប្រភពពីៈ រដ្ឋបាលខេត្តព្រៃវែង

1

2

3

4