អាជ្ញាធរខេត្តបាត់ដំបង រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៩នាក់ ក្នុងនោះ ០៨នាក់ មកពីថៃ

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន

ទាំងអស់ ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា

ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវី៥-១៩ ចំនួន ៩នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីប្រទេសថៃ

ចំនួន ៨នាក់ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

១-ឈ្មោះ កែត សុភ័ណ្ឌ ភេទស្រី អាយុ ២៩ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ ជាពលករនៅប្រទេសថៃ

២-ឈ្មោះ កែត សុភី ភេទស្រី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ ជាពលករនៅប្រទេសថៃ

៣-ឈ្មោះ ចេង រ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង មុខរបរ ជាពលករនៅប្រទេសថៃ

៤-ឈ្មោះ ឈឹម ផាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ជាពលករនៅប្រទេសថៃ

៥-ឈ្មោះ ភួន ប៉ក់ ភេទប្រុស អាយុ ៤០ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ជាពលករនៅប្រទេសថៃ

៦-ឈ្មោះ ហួន បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ជាពលករនៅប្រទេសថៃ

៧-ឈ្មោះ វុទ្ធី សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មុខរបរ ពលករនៅប្រទេសថៃ

៨-ឈ្មោះ យ៉ាន ជីមួយ ភេទស្រី អាយុ ១៦ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មុខរបរ ពលករនៅប្រទេសថៃ

៩-ឈ្មោះ ឆេង ឆោម ភេទប្រុស អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មកពីរាជធានីភ្នំពេញ

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងដូចក្រោម៖

01

02