BREAKING NEWS: ខេត្តតាកែវ ប្រកាសបិទខ្ទប់ភូមិបាំងបាត់ដែលមានអ្នកឆ្លងជំងឺកូវីដ១៩

(តាកែវ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុង ព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភ: ២០២១។

ប្រការ១៖ ត្រូវបានបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ចាប់ពីម៉ោង ៨:០០នាទី ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

01

02

03