អាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញករណីវិជ្ជាមានកូវីដ-១៩ ចំនួន ៨នាក់ និងជាសះស្បើយ ចំនួន ៦នាក់

ខេត្តកំពង់ស្ពឺ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីករណីជាសះស្បើយ ចំនួន ០៦ករណី និង អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ម៉ៅ សុភ័ក្រ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង

២-ឈ្មោះ តឹង ចន្នី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ

៣-ឈ្មោះ ជា ចំរ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទី៨ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

៤-ឈ្មោះ គឿន ម៉ុន ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧដុង្គ

៥-ឈ្មោះ ហឿន លីតាក់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧដុង្គ

៦-ទារក អាយុ ៧ខែ រស់នៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧដុង្គ

៧-ទារក អាយុ ៨ខែ រស់នៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧដុង្គ

៨-ឈ្មោះ បោក មន ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧដុង្គ

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញា សង្ស័យផ្សេងៗត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2