អាជ្ញាធរខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ បន្ថែមទៀត និងប្រវត្តិដំណើរ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០១ ស្តីពីករណីវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ០៧នាក់ ស្រី ០៤នាក់ នៅក្នុងខេត្តស្វាយរៀង។

១-ករណីវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបាវិត៖

-ស្ត្រីឈ្មោះ ឯម ជា អាយុ៣២ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត (ស្លាប់)

-បុរសឈ្មោះ ទិត សុទ្ធី អាយុ ៥២ឆ្នាំ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត

ចំពោះអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំង០២នាក់ខាងលើ មានចំនួន ៦១នាក់ ស្រី ១៧នាក់ ក្រុមការងារ បានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ រង់ចាំលទ្ធផលចាត់វិធានការបន្ត។

២-ករណីវិជ្ជមានជំងឺកវីដ ១៩ នៅស្រុកស្វាយជ្រំ

ក.ករណីនៅឃុំអង្គតាសូ

-ស្ត្រីឈ្មោះ ប្រាក់ សាវេត អាយុ ៤៤ឆ្នាំ ជាអ្នកចំណាកស្រុកទើបវិលត្រឡប់មកពីប្រទេសថៃ បានធ្វើដំណើរមក ដល់ស្រុកកំណើតនៅភូមិត្រពាំងថ្ម ឃុំអង្គតាសូ។ ចំពោះអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៧នាក់ ស្រី ០២នាក់ បានយកវត្ថុវិភាគសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក។

ខ.ករណីនៅឃុំឈើទាល

-បុរសឈ្មោះ ភៀច កា អាយុ ៣៧ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ នៅម្តុំចំការដូង និងភរិយាឈ្មោះ ប៊ន បូរ៉ា អាយុ ៣៤ឆ្នាំ មុខរបរ កម្មការិនី រោងចក្រស៊ីជីល កាត់ដេរសម្លៀកបំពាក់ និងបានស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនមកដល់ ស្រុកកំណើត ភូមិនារាទេន ឃុំឈើទាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

-ស្ត្រីឈ្មោះ វ៉ន សាមី អាយុ ៣៧ឆ្នាំ មុខរបរ កម្មការិនី រោងចក្រស៊ីជីល កាត់ដេរសម្លៀកបំពាក់ និង បានស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរ ដោយមធ្យោបាយផ្ទាល់ខ្លួនមកដល់ស្រុកកំណើត ភូមិនារាទេន ឃុំឈើទាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

ចំពោះអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង០៣នាក់ខាងលើ មានចំនួន ០៥នាក់ បានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក។

៣- ករណីវិជ្ជមានជំងឺកូរីជ-១៩ នៅស្រុករំដួល

-បុរសឈ្មោះ ថន មន អាយុ ២៥ឆ្នាំ មានមុខរបរ កម្មករសំណង់ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនមកស្រុកកំណើតភូមិចំបក់កោង ឃុំកំពង់ចក កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១ បានដាក់ខ្លួនដាច់ដោយឡែកនៅ មណ្ឌលចត្តាឡីស័កក្នុងឃុំ។

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ទាំង ០៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ចំនួន ០៤នាក់ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ០៣នាក់(ស្លាប់ចំនួន ០១នាក់)៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 10_21 10 37

Image_2021 05 10_21 10 46