អាជ្ញាធរខេត្តកំពង់ធំ រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់បន្ថែមទៀត

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់បន្ថែមទៀត ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំ ភូមិព្រៃបន្តិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

២-ឈ្មោះ ទុយ ស្រីមុំ ភេទស្រី អាយុ ៤៨ឆ្នាំ ភូមិព្រៃបន្តិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

៣-ឈ្មោះ ខឿន វណ្ណនីន ភេទស្រី អាយុ ២២ឆ្នាំ ភូមិសៀមរាប ឃុំច្រនាង ស្រុកតាំងគោក មកពីរាជធានីភ្នំពេញ

៤-ឈ្មោះ សាន់ សុភា ភេទស្រី អាយុ ១៩ឆ្នាំ ភូមិជ័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ មកពីរាជធានីភ្នំពេញ

៥-ឈ្មោះ អ៊ីម លីតា ភេទស្រី អាយុ ៣៣ឆ្នាំ ភូមិពងលីង ឃុំក្រវា ស្រុកបារាយណ៍ មកពីខេត្តព្រះសីហនុ

៦-ឈ្មោះ វី សុកាន់ ភេទស្រី អាយុ ៣១ឆ្នាំ ភូមិចារ ឃុំក្រវ៉ា ស្រុកបារាយណ៍ មកពីខេត្តព្រះសីហនុ

រដ្ឋបាលខេត្ត សូមអំពាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល និងអ្នកវិជ្ជមានទាំងអស់ខាងលើ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរក មេរោគកូវីជ-១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង ស្រុក ឬនៅផ្ទះដោយខ្លួនឯង ឲ្យបាន ត្រឹមត្រូវ៕

Image_2021 05 10_20 40 01