មិននៅព្យាបាលសិន! នារីរោងចក្រវ័យក្មេងម្នាក់ស្លា.ប់ ក្រោយចេញពីតំបន់ក្រហមត្រលប់ទៅស្រុក

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សូមជំរាបជូន ដល់សាធារណៈជនទាំងអស់ អោយបានជ្រាបថាៈ យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរឈ្មោះ សាន គឹមឡាន អាយុ ២៧ឆ្នាំ ជាកម្មការិនី (GNT ហៅអគារ៣២) នៅព្រៃសរ រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃសរ រាជធានីភ្នំពេញ។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរមកជាមួយប្ដីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើត នៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ និងស្វាមី ត្រូវបញ្ជូនមកយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារសង្ស័.យមានជំងឺកូវីដ-១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។

នៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែល ស្ត្រីរូបនោះ បានចេញអាការៈក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កបានបញ្ជូនមកសំរាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីត-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺបានស្លា.ប់បាត់បង់ជីវិត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦:០៥នាទីព្រឹក៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1