កូនតូចអាយុ ៥ខែ ២ឆ្នាំ និង៤ឆ្នាំ ព្រមទាំងមនុស្សចាស់ ១នាក់ ត្រូវបានរកឃើញជំងឺកូវីដ-១៩

ខេត្តកំពត៖ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រួមមាន៖

១-ឈ្មោះ តាន់ ង៉ូវ ភេទស្រី អាយុ ៦២ឆ្នាំ មុខរបរកសិករ ទីលំនៅសព្វថ្ងៃនៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។

២-កុមារី ឌុង កនិ្នកា អាយុ ៤ឆ្នាំ, ៣-កុមារា ឌុង សុវណ្ណចិត្រា អាយុ ២ឆ្នាំ និង ៤-កុមារា ឌុងវ៉ាតឆារ៉ាកន អាយុ ៥ខែ បាននៅផ្ទះជាមួយឪពុក ម្តាយ និងជីដូន នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ជាករណីឆ្លងពី ឪពុកម្ដាយ និងយាយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2