ដល់កហើយ! អាជ្ញាធរស្រុកអង្គស្នួល ស្វែងរកមនុស្ស ២៩នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ពុំអាចទំនាក់ទំនងបាន

ខេត្តកណ្តាល៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកអង្គស្នួល សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នៅក្នុងស្រុកអង្គស្នួលទាំងអស់ អោយបានជ្រាបថាៈ ចាប់ពីថ្ងៃទី២ ដល់ទី១០ ខែឧសភា ឆ្នាំ២០២១ នៅស្រុកអង្គស្នួល មានករណីវិជ្ជមានកូវីដចំនួន ២៩នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលរដ្ឋបាលស្រុកអង្គស្នួល និងក្រុមគ្រូពេទ្យព្យាយាមទាក់ទងតាមគ្រប់មធ្យោបាយ នៅតែពុំអាចទាក់ទងបាន ដោយសារគាត់ មិនបានផ្ដល់នូវព័ត៌មានច្បាស់លាស់លើទម្រង់ពាក្យស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ-១៩ ដូចជា លេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ ព្រមទាំងខលជួបហើយបិទទូរស័ព្ទមិនព្រមសហការទៀតផង។

អ្នកទាំង ២៩នាក់ខាងលើ ជាកម្មការិនី រោងចក្ររីជេន និងរោងចក្រតៃណាន មានទីតាំងស្ថិតនៅឃុំបែកចាន និងរោងចក្រម៉ាស្ទ័រហ្វ្រែង ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោមនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីទទួលការព្យាបាល៕

អត្តសញ្ញាណអ្នកដែលរដ្ឋបាលស្រុកអង្គស្នួល រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ២៩នាក់ មានរាយនាមដូចខាងក្រោម៖

1

2