អាជ្ញាធរខេត្តស្វាយរៀង បង្ហាញទីតាំងដែលស្រ្តីម្នាក់ស្លា.ប់ដោយជំងឺកូវីដ-១៩ ធ្លាប់បានទៅ ដើម្បីរកអ្នកដែលទាក់ទងគាត់

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយឧបាសិកា ឯម ជា អាយុ ៧២ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត មានវិជ្ជមានកូវីដ-១៩ និងទីតាំងពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖

1

១-កន្លែងលក់គុយទាវ បាញ់កាញ់ កែងខាងជើងផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត (គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១)។

២-ទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិត (គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១)។

៣-គ្លីនិក លាង សុភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ (គិតចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១)។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទីតាំងអតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឬទំនាក់ទំនងមកក្រុមការងារ 📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

2

3

4

5

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង