អាជីវករម្នាក់នៅក្រុងប៉ោយប៉ែត មុនស្លា.ប់ដោយជំងឺកូវីដ-១៩ បានចូលសម្រាកព្យាបាល ៤មន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ សួ ស៊ីងួន អាយុ ៥០ឆ្នាំ មានមុខរបរជាអាជីវករ (រស់នៅទល់មុខផ្ទះសំណាក់ប្រសើរ) មានទីលំនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរ.ណៈភាពដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង ១និង៣០នាទី នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

Image_2021 05 10_15 02 26