អ្នកផ្សារស្រែអំបិលប្រយ័ត្ន! អាជ្ញាធរ រកឃើញបុរសម្នាក់មានវិជ្ជមានកូវីដ-១៩ ដែលមកពីខេត្តស្វាយរៀង

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ០១នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្ន២០២១ ដែលមានឈ្មោះ អ៊ិច សោភួង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានធ្វើដំណើរមកពីខេត្តស្វាយរៀង។

តាមការបញ្ជាក់របស់ឈ្មោះ អ៊ិច សោភា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានធ្វើដំណើរពីខេត្តស្វាយរៀងមកផ្ទះ នៅភូមិបឹងព្រាវ បន្ទាប់មកនៅពេលរសៀលថ្ងៃដដែល បាននាំកូន និងប្រពន្ធ ទៅលេងកន្លែងកំសាន្តLS នៅជិតផ្សារស្រែអំបិល។ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បាននាំប្រពន្ធ និងកូន ទៅទិញរបស់របរប្រើប្រាស់ក្នុងផ្សារស្រែអំបិល។ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានជួបជាមួយបុរស ៤នាក់ផ្សេងទៀត ដើម្បីហូបស្រានៅក្នុងផ្ទះរបស់គាត់។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោក អ៊ិច សោភា មានអាការៈក្តៅខ្លួន ក្អក និងបានធ្វើតេស្តរហ័សឃើញលទ្ធផលវិជ្ជមានកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 10_13 01 21