ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ បានទៅទៅចាក់វ៉ាក់សាំង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាកសាំងនៅទីតាំងខាងលើ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៧ ដល់ម៉ោង ៩៖៣០នាទីព្រឹក ដូសទី២។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 10_12 36 45