អាជ្ញាធរស្រុកអង្គស្នួល ធ្វើការអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភជាប្រាក់ និងគ្រឿងបរិក្ខា ក្នុងការទប់ស្កាត់នៃជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកអង្គស្នួល សូមគោរពជូន សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សហគមន៍ និងសាធារណជន មេត្តាជ្រាប ថាៈ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ស្រុក បានរៀបចំមណ្ឌលចត្តាឡីស័ក ២កន្លែង និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាល ៦កន្លែង នៅទូទាំងស្រុកអង្គស្នួលទាំងមូល។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធ កំពុងធ្វើចត្តាឡីស័ក មានចំនួនកើនឡើងជារៀងរាល់ថ្ងៃ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលស្រុកអង្គស្នួល សូមអំពាវនាវដល់ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សហគមន៍ និងសាធារណជន មេត្តាជួយឧបត្ថម្ភថជាថវិកា ឬសម្ភារៈបរិក្ខាផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកអង្គស្នួល ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីអំពាវនាវ ដូចខាងក្រោម៖

Image_2021 05 10_12 09 58