អាសូរក្រៃលែង! មនុស្ស ៥នាក់ ត្រូវបានឆេះស្លាប់យ៉ាងអាណោចអាធម ក្នុងករណីភ្លើងឆេះផ្ទះ

ខេត្តកំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៨:៤៥ នាទី នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ៧ម៉ែត្រ គុណ ១២ម៉ែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្តាលឲ្យស្លា.ប់មនុស្សចំនួន ០៥នាក់ (ស្រី០១នាក់) ត្រូវជាប្រពន្ធ និង កូន សម្ភារៈប្រើប្រាស់ និងផ្ទះឆេះអស់ទាំងស្រុង ដោយសារបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ។

ក្នុងករណីកិច្ចប្រតិបត្តិការនេះ រថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់ ចំនួន០៣គ្រឿង ទើបរលត់អស់ទាំងស្រុង៕

1

2

3

4

5

6

7