កម្មករ-កម្មការិនី នៅរោងចក្រ GW នាំគ្នាមិនចូលធ្វើការ ដោយទាមទារលក្ខខណ្ឌមួយចំនួន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចុះធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ GW មានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមិនចូលធ្វើការទាមទារប្រាក់ ៥០ភាគរយ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយមានការចូលរួមសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធបងប្អូនកម្មករ កម្មការិនី មួយចំនួនបានចូលរួមធ្វើការវិញ នៅសេសសល់តិចតួចកំពុងសម្របសម្រួលបន្ត។

គ្មានបញ្ហារអ្វីដែលដោះស្រាយមិនបាននោះទេ អោយតែយើងមានឆន្ទៈក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏គ្មានអ្វីដែលសំខាន់ជាងអាយុជីវិតយើងដែរ ក្នុងកំឡុងពេលនៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល៕

1

2

3

4

ប្រភពពីៈ រដ្ឋបាលខណ្ឌសែនសុខ