ស្លា.ប់ច្រើន២ថ្ងៃជាប់គ្នា! ថ្ងៃនេះ ស្លា.ប់ ៦នាក់ទៀតហើយ អ្នកឆ្លងកូវីដ-១៩ថ្មី ៥០៦នាក់ ជាសះស្បើយ ១៧៩នាក់ (១០.០៥.២១)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥០៦នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ១១នាក់ ខណៈអ្នកជំងឺចំនួន ១៧៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០៦នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប = ១៩,៧៤៣ នាក់

- អ្នកជាសះស្បើយ = ៧,៨២០ នាក់

- អ្នកស្លា.ប់ = ១២០នាក់

Photo_2021 05 10_11 53 42