អាជ្ញាធរ ប្រកាសផ្អាកសកម្មភាពផលិតកម្មក្រុមហ៊ុនមួយ នៅស្រុកបាធាយ ពាក់ព័ន្ធករណីកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចពីការផ្អាកសកម្មភាពផលិតកម្មក្រុមហ៊ុន លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ដែលរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកកម្មករ កម្មការិនីនៅក្នុងរោងចក្រនេះ ក្នុងរយៈ ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2