ពលករខ្មែរម្នាក់ ឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា រកឃើញជំងឺកូវីដ-១៩ និងប្រវត្តិដំណើរ

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូមជម្រាបជូន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដមានជ័យ មេត្តាជ្រាបថា យោងតាមលទ្ធផលធ្វើតេស្តរហ័សរបស់ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងតាមការបញ្ជាក់លទ្ធផលពីមន្ទីរពិសោធន៍ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីន្ថែមទៀត នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ លើស្ត្រីពលករខ្មែរ ឈ្មោះ ឆាយ ស៊ីណា អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិគោកសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នឹងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់(ស្រី ៤នាក់) ជាសះស្បើយចំនួន ២នាក់ កំពុងសម្រាប់ព្យាបាលចំនួន ៤នាក់ ជាករណីនាំចូលពីក្រៅប្រទេស៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មានដូចខាងក្រោមនេះ៖

1

2