អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យមើលដីសម្បទានសេដ្ឋកិច្ច និងកន្លែងបូជាស.ពដែលស្លា.ប់ដោយជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនផេស៊ីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែ ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

1

2

ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនផេស៊ីហ្វិចយ៉ញស្តុកខមភេនី លីមីធីត ស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុន ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន ហើយជាពិសេស ក៏សូមឲ្យក្រុមហ៊ុនមួយៗ ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

3

4

បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

នាឱកាសនោះ ឯកឧត្តម រួមទាំងក្រុមការងារ បានចុះពិនិត្យកន្លែងសាងសង់ប៉ាឆា(ឈាបនដ្ឋាន) សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ដែលបានសាងសង់រួចជាស្ថាពរ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

5

6

ប្រភពពីៈ រដ្ឋបាលខេត្តមណ្ឌលគីរី